សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ប្រកាសគាំទ្រយ៉ាងពេញទំហឹងប្រកបដោយសេចក្តីទុកចិត្តនិងជឿជាក់បំផុតចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ គណៈកម្មការប្រតិបត្តិ និងសមាជិក សមាជិកា សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ទូទាំងប្រទេសសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ ប្រកបដោយសេចក្តីទុកចិត្ត និងជឿជាក់បំផុតចំពោះការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានការតានតឹងបន្ទាប់ពីកងទ័ពថៃ បានឆ្មក់វាយប្រហារ មកលើលេណដ្ឋានឈរជើងរបស់កងទ័ពកម្ពុជា នៅតំបន់មុំបី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕




Powered by Blogger.