រដ្ឋបាលខេត្តកំពត ប្រកាសគាំទ្រដោយឥតងាករេ និងជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ខេត្តកំពត៖ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពត សូមប្រកាសគាំទ្រដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹង ចំពោះវរ:កងទ័ពជួរមុខកម្ពុជា ដែលបាន និងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដី ដែលបង្កឡើងដោយកងទ័ពថៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕


Post a Comment