កាណាដាទទូចឱ្យកម្ពុជានិងថៃបន្ធូរបន្ថយភាពតានតឹង ហើយបើកកិច្ចសន្ទនាដើម្បីរកដំណោះស្រាយដោយសន្តិវិធី
អូតាវ៉ា៖ កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែកក្កដា ប្រទេសកាណាដា បានចូលរួមបង្ហាញការព្រួយបារម្ភ ជុំវិញស្ថានភាពជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយប្រទេសថៃ ជាមួយប្រទេសកម្ពុជា រយៈពេល២ថ្ងៃមកនេះ។
ក្នុងសារបង្ហោះលើបណ្តាញសង្គម
X ក្រសួងការបរទេសកាណាដា បាននិយាយដូច្នេះថា «កាណាដាមានការព្រួយបារម្ភជាខ្លាំង ចំពោះការប៉ះទង្គិចគ្នា
រួមជាមួយសេចក្តីរាយការណ៍អំពីជនស៉ីវិលស្លាប់និងរបួស
នៅតាមបណ្តោយព្រំប្រទល់កម្ពុជា-ថៃ។ យើងសូមទទូចឱ្យប្រទេសទាំងពីរ
បន្ធូរបន្ថយភាពតានតឹងទៅវិញ ហើយបើកកិច្ចសន្ទនា
ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដោយសន្តិវិធី»៕ (ប្រភព៖ Reuters)

Post a Comment