អាជ្ញាធរក្រុងសហការជាមួយកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងផ្សារក្រុងសែនមនោរម្យ ដែលចត និង លក់ដូរគ្មានសណ្ដាប់ធ្នាប

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ លោក មាស ចន្នី អភិបាល​រងក្រុងសែមនោរម្យងបានឲ្យដឹងថា តាមការណែនាំថ្នាក់ដឹកនាំក្រុង ដើម្បីឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងម៉ូតូ និងរថយន្តចតធ្វើឲ្យស្ទះពិបាកក្នុងការធ្វើដំណើរ ក្នុងបរិវេណផ្សារសែនមនោរម្យ។

គណៈបញ្ជាការឯកភាពក្រុងបានដឹកនាំក្រុមការងារចុះ​រុះ ចុះរើដកហូតស្លាកយីហោ​ ដែលគ្មានលិខិតអនុញ្ញាត និងស្លាកដែលខុសពីការណែនាំ ចំនួន​០៧ទីតាំង ស្មើនឹង​ ០៩ស្លាក និងបានបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងផ្សារសែនមនោរម្យ ដែលលក់ដូរដាក់សម្ភាររំលោភលើផ្លូវសាធារណៈ និងការចតម៉ូតូឬរថយន្តដែលធ្វើឲ្យកកស្ទះចរាចរណ៍ធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។

លោក មាស ចន្នី បានបញ្ជាឲ្យអាជ្ញាធរក្រុងនិងកម្លាំងចម្រុះតែងតែចុះរៀបចំសណ្ដាប់ធ្នាប់យ៉ាងហោចមួយសប្ដាហ៍ម្ដង ដោយឃើញថា ពួកគេនៅតែបន្តលក់ដូរ ដាក់សម្ភារគ្មានសណ្ដាប់ធ្នាប់។ បន្ថែមពីនេះ និងណែនាំទៅដល់អាជីវករមួយចំនួននៅផ្សាសែនមនោរម្យដែលលក់ដូររំលោភលើចំណីផ្លូវ ដែលធ្វើឲ្យប៉ះពាល់ សណ្ដាប់ធ្នាប់ ជាច្រើនដងទៅទៀត។ លើសពីនោះ មានអាជីវករលក់ដូរជាច្រើនបានសហការជាមួយ អាជ្ញាធររដ្ឋបាលក្រុង ដោយមិនធ្វើការលក់រំលោភលើចំណីផ្លូវប៉ះពាល់ ទៅដល់ សណ្ដាប់ធ្នាប់ ទៀតនោះទេ។ ប៉ុន្តែបើតាមការអង្កេតមានអាជីវករមួយចំនួនតូចនៅតែឆ្លៀតឱកាសលក់រំលោភលើផ្លូវសាធារណៈ ក៏ដូចជាចតម៉ូតូគ្មានរបៀបរៀបរយដែលធ្វើឲ្យកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរដដែល។

លោក មាស ចន្នី អភិបាលរងក្រុងសែនមនោរម្យក៏បាន អំពាវនាវ និងស្នើទៅដល់អាជីវករគ្រប់រូបដែលលក់ដូរនៅក្រុងសែនមនោរម្យមេត្តាចូលរួមគោរពច្បាប់ក៏ដូចជាថែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងការលក់ដូរទាំងចតម៉ូតូនិងរថយន្តដែលធ្វើឲ្យការកកស្ទះ ដល់ការធ្វើដំណើរ។ ជាពិសេសភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តមណ្ឌលគិរី ពេលឃើញទិដ្ឋភាពបែបនេះដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ខេត្តផងដែរ៕










Powered by Blogger.