ត្រាំ មានជំងឺសរសៃឈាមវ៉ែន បណ្ដាលឱ្យហើមជើង និងជាំដៃ

វ៉ាស៊ីនតោន៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆយរកឃើញថាមាន ជំងឺសរសៃឈាមវ៉ៃនដែលបណ្ដាលឱ្យជើងរបស់លោកហើម និងស្នាមជាំលើដៃ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដោយអានលិខិតមួយពីគ្រូពេទ្យរបស់លោក ត្រាំ នៅឯសន្និសីទសារព័ត៌មានបាននិយាយថាជើងរបស់លោក ត្រាំ ហើម ដោយសារជំងឺសរសៃឈាមវ៉ែន។ ក្រោយការបញ្ជាក់របស់លោកស្រី Leavitt សេតវិមានបានផ្ដល់ព័ត៌មានបន្ថែមថាជើងរបស់លោក ត្រាំ ហើមដោយសារតែជំងឺសសៃឈាមវ៉ែន ដែលបណ្ដាលមកពីឈាមត្រឡប់ពីជើងទៅបេះដូងវិញមិនគ្រប់គ្រាន់។ ជំងឺនេះតែងតែកើតឡើងជាធម្មតាលើមនុស្សមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ។ លោក ត្រាំ បច្ចុប្បន្ន មានអាយុ៧៩ឆ្នាំ។

លោក ត្រាំ មិនត្រូវបានក្រុមគ្រូពេទ្យរកឃើញថាមានបញ្ហាអាចឈានដល់ការគាំងបេះដូងនោះទេ រីឯក្រលៀនក៏មិនមានបញ្ហាអ្វីនោះដែរ ខណៈលោកស្រី Leavitt បានប្រាប់ ក្រុមអ្នកសារព័ត៌មានថាមិនមានអារម្មណ៍រងការរំខានដោយសារជំងឺឡើយ ហើយកំពុងស្ថិតក្រោមការតាមដាន និងព្យាបាល៕ (ប្រភព៖ Reuters)



 

Powered by Blogger.