នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃ នឹងចាប់ផ្ដើមនៅម៉ោង៣រសៀលថ្ងៃនេះ (ម៉ោងនៅម៉ាឡេស៊ី)
បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានទទួលស្គាល់ថាកិច្ចចរចារវាងមេដឹកនាំកម្ពុជា និងថៃ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ដើម្បីពិភាក្សាអំពីបទឈប់បាញ់មួយរវាងប្រទេសទាំង២។ នេះបើតាមសារព័ត៌មានម៉ាឡេស៊ី Bernama។
តាមលោក Anwar Ibrahim កិច្ចចរចារវាងកម្ពុជា និងថៃ នឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅម៉ោង៣រសៀល ថ្ងៃទី២៨
ខែកក្កដា ត្រូវនឹងម៉ោង២រសៀលម៉ោងនៅកម្ពុជា។ លោក Anwar បានគូសបញ្ជាក់ដូច្នេះថា «រដ្ឋាភិបាលកម្ពុជា
និងថៃ បានស្នើសុំឱ្យខ្ញុំព្យាយាម និងសម្របសម្រួលស្វែងរកសន្តិភាព
ដូច្នេះយើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចា នៅម៉ោង ៣រសៀល (ថ្ងៃទី២៨ ខែកក្កដា»។
បើតាមលោក Anwar Ibrahim លោកផ្ទាល់រំពឹងថានឹងដឹកនាំកិច្ចចរចារវាងកម្ពុជា និងថៃ
ក្នុងនោះរួមមានទាំងលក្ខខណ្ឌដាក់ជូនដោយភាគីទាំង២។ កិច្ចចរចា
នេះត្រូវបានប្រកាសរៀបចំឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
ជំរុញឱ្យភាគីជម្លោះទាំង២ស្វែងរកដំណោះស្រាយបិទបញ្ចប់ជម្លោះ៕
សូមជម្រាបថា កិច្ចប្រជុំនេះ សហការរៀបចំដោយអាមេរិក និងម៉ាឡេស៊ី និងមានការចូលរួមពីតំណាងចិនផងដែរ។៕

Post a Comment