អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ៖ ប្រជាជនកូរ៉េស្រលាញ់ប្រទេសកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
ជំនួបនេះ បានរាយការណ៍ពី
វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម
និងផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា
បានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េ
មកបណ្តាក់ទុនវិនិយោគឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេស
ការរៀបចំឲ្យមានសកម្មភាពទេសចរណ៍ វប្បធម៌ សំខាន់ៗ ដែលមានលក្ខណៈជាក់ស្តែង និងប្លែករវាងកម្ពុជា-កូរ៉េផងដែរ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ហួត ហាក់
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គលេខាធិការ និងប្រជាជនកូរ៉េ
ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក
ដែលបន្សល់ទុកនូវ សមិទ្ធផលប្រកបដោយផ្លែផ្កា និងជាក់ស្តែង ទឹកចិត្តស្រលាញ់
ប្រទេសកម្ពុជាយ៉ាងជ្រាលជ្រៅរបស់លោក និងក្រុមគ្រួសារ៕
Post a Comment