នាយឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភជាថវិកា ១,២០០លានរៀល ជូនកម្លាំងជួរមុខ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងនូវការកោតសរសើរ ស្មារតីអង់អាចក្លាហាន ការពារបូរណអធិបតេយ្យជាតិ និងការអនុវត្តបទបញ្ជាដែកសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ 

ដើម្បីលើកទឹកចិត្តដល់កម្លាំងជួរមុខ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា អាវុធហត្ថសូមចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន  ១,២០០,០០០,០០០៛ (មួយពាន់ពីររយលានរៀល)  ដល់កម្លាំងជួរមុខដើម្បីលើកទឹកចិត្ត ក្នុងការការពារបូរណអធិបតេយ្យជាតិ និងការអនុវត្តបទបញ្ជាដែករបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕










Powered by Blogger.