អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជូនដំណឹងអំពីមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលត្រូវបានហាមនាំចូលមកកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជម្រាបជូនដំណឹងដល់អាជីវករ/ពាណិជ្ជករ ធុរជន និងសាធារណជនជ្រាបថា មុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានខាងក្រោម៖
ទី១- បន្លែ និងផ្លែឈើ
ទី២ - ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា (ប្រេងសាំង Gasoline, ប្រេងម៉ាស៊ូត Diesel, ឧស្ម័នរាវសម្រាប់ដុត LPG និង LNG, ប្រេងខ្មៅ Fuel oil, ប្រេងសាំងយន្តហោះ Jet-AI)។
ដោយឡែកមុខទំនិញផ្សេងទៀតក្រៅពីមុខទំនិញខាងលើ មិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលទេ ហើយអាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតា ដោយបំពេញបែបបទ និងនីតិវិធីកំណត់ដោយលិខិតបទដ្ឋានជាធមរមាន។
ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករ អាចប្រើប្រាស់មធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ៕
Post a Comment