កូរ៉េខាងជើង ថាជប៉ុនមានមហិច្ឆតាចង់ក្លាយជាមហាអំណាចយោធា
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រ ទី១៨ ខែកក្កដា បាននិយាយថាសៀវសថ្មីមួយស្ដីពីគោលនយោបាយការពារជាតិរបស់ជប៉ុន បានបង្ហាញថាជប៉ុនមានមហិច្ឆតា ចង់ក្លាយជាមហាអំណាចយោធាដ៏សំខាន់មួយ ដែលនេះមានន័យថាការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងគឺជារឿងត្រឹមត្រូវ។
នៅក្នុងសៀវភៅសអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន
លោក Shigeru
Ishiba កាលពីថ្ងៃទី១៥ ខែកក្កដា
បាននិយាយថាការកើនឡើងសកម្មភាពយោធារបស់ចិន
អាចនឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជប៉ុន
ខណៈសកម្មភាពរបស់កូរ៉េខាងជើងបង្កការគំរាមកំហែងធ្ងន់ធ្ងរមិនធ្លាប់មាន
និងបន្ទាន់ដល់សន្តិសុខជាតិជប៉ុន។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA
មន្ត្រីម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើងទទួលបន្ទុកលើវិទ្យាស្ថានសម្រាប់ការសិក្សាពីជប៉ុន
បានចាត់ទុកថាសៀវសរបស់ជប៉ុនដែលត្រូវបាន អនុម័តចេញផ្សាយក្នុងសប្ដាហ៍នេះ គឺជាសេណារីយ៉ូសង្រ្គាមមួយ
ដើម្បីសម្រេចមហិច្ឆតារបស់តូក្យូសម្រាប់ការឈ្លានពានសាជាថ្មី។
មន្ត្រីនេះដដែលថែមអះអាងទៀតផងថាជប៉ុនកំពុងបង្កើន ភាពតានតឹងក្នុងតំបន់បន្តិចម្ដងៗ
សំដៅប្រើវាជាលេសក្នុងការប្រែក្លាយខ្លួនទៅជាមហាអំណាចយោធាមួយ។
ដូច្នេះសកម្មភាពយោធារបស់ជប៉ុនបានបង្ហាញថាកិច្ចប្រឹងប្រែងរបស់កូរ៉េខាងជើង
ក្នុងការកសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជារឿងត្រឹមត្រូវ
និងមិនអាចខ្វះបានដើម្បីកំញើញទប់ស្កាត់ការបង្ករឿងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត៕ (ប្រភព៖ AFP)
Post a Comment