អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានកម្ពុជាបានពលី៥នាក់ និងរបួស២១នាក់, ពលរដ្ឋស្លូតត្រង់ស្លាប់៨នាក់ និងរបួស៥០នាក់
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នាពីរថ្ងៃកន្លងមកនេះ នៅពេលថៃបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជា គឺបានបណ្ដាលឲ្យទាហានកម្ពុជា ចំនួន៥នាក់បានពលីជីវិត និងរងរបួសចំនួន២១នាក់។
ក្រៅពីទាហានកម្ពុជាហើយនោះ
ថៃដែលបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិ
បានបាញ់ប្រហារអាវុធធុនធ្ងន់ចូលមូលដ្ឋានជនស៊ីវិលស្លូតត្រង់របស់កម្ពុជា
ហើយបណ្ដាលឲ្យជនស៉ីវិលកម្ពុជាចំនួន៨នាក់បានស្លាប់ និងរងរបួសចំនួន៥០នាក់
នៅក្នុងខេត្តឧត្តរមានជ័យ៕

Post a Comment