ឯកឧត្តម ឈន សាណាត អញ្ជើញជាអធិបតីភាពប្រកាសផ្ទេរ និងចូលកាន់តំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ
អត្ថបទ ៖ ជឹម ទូច
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមអគា្គនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។
ពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងខាងលើនេះធ្វើឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់សាលាខេត្ត អង្គភាពមន្ទីរជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ស្រុក កម្លាំងជំនាញ, ស្នងការ ស្នងការរង នៃស្នងការដ្ធាននគរបាលខេត្ត ជំនាញគ្រប់ផ្នែក អធិការ អធិការរង ស្រុក នាយប៉ុស្តិ៍រដ្ឋបាល, អភិបាល អភិបាលរងស្រុក និងលោកមេឃុំ នៅទូទាំងខេត្តត្បូងឃ្មុំ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េងអាន់ អនុប្រធានពន្ធនាគារព្រៃស ត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មីខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ដែលត្រូវបានចូលនិវត្តន៍៕









Post a Comment