ទឹកទន្លេហក់ឡេីងជន់លិចសហគមន៍ប្រជាជន នៅខេត្តឈាងរ៉ៃ ប្រទេសថៃ
បរទេស៖ ទឹកទន្លេ Sai បានហក់ឡើងនៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ហើយបានជន់លិច សហគមន៍ក្នុងស្រុក ព្រំដែនស្រុកMae Sai នៃខេត្តឈាងរ៉ៃប្រទេសថៃនាំឱ្យមានការបញ្ជាឱ្យជម្លៀសចេញសម្រាប់តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ផ្សេងទៀត ចំពោះមុខការព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។
ទឹកទន្លេបានហូរជន់លិចផ្សារ
Sai Lom
Joy យ៉ាងរហ័ស ដែលប៉ះពាល់ដល់អាជីវករ និងអ្នកស្រុក។
ប្រជាពលរដ្ឋបាននាំគ្នារបស់របរដាក់ថង់ធំៗ ដើម្បីទប់ទឹកមិនឱ្យហូរចូលផ្ទះរបស់ពួកគេ
ខណៈអាជ្ញាធរជួយជម្លៀសមនុស្សចាស់ និងអ្នកជំងឺ។
នាយកដ្ឋានឧតុនិយមភាគខាងជេីងថៃបាននិយាយថា
ភាគខាងជើងខាងលើត្រូវបានគេរំពឹងថា នឹងរងនូវភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងថ្ងៃចន្ទ
និងថ្ងៃអង្គារសប្តាហ៍នេះ ជាពិសេសនៅខេត្តChiang Rai, Phayao and Nan ដែលកំពុងរងគ្រោះស្រាប់ដោយទឹកជំនន់៕

Post a Comment