សិង្ហបុរី ជំរុញឱ្យកម្ពុជា និងថៃ មានការអត់ធ្មត់ ជុំវិញបញ្ហាជម្លោះព្រំដែន
សិង្ហបុរី៖ សិង្ហបុរី បានអំពាវនាវឱ្យកម្ពុជា និងថៃ មានការអត់ធ្មត់ នៅចំពោះមុខការកើនឡើងភាពតានតឹងរវាងប្រទេសជាសមាជិកអាស៊ានទាំង២។ នេះបើតាមអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសសិង្ហបុរី។
អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរី
បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ដូច្នេះថា «សិង្ហបុរីមានការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចគ្នា
និងអំពាវនាវឱ្យប្រទេសទាំង២អនុវត្តការអត់ធ្មត់ និងបញ្ឈប់អរិភាពនឹងគ្នា។
យើងអំពាវនាវឱ្យពួកគេបន្ធូរបន្ថយភាពតានតឹងតាមរយៈការយន្ដការការទូត
និងធានាសុវត្ថិភាពជនស៊ីវិល»។
ក្រសួងការបរទេសសិង្ហបុរីក៏បានណែនាំឱ្យពលរដ្ឋសិង្ហបុរីចៀសវាងការធ្វើដំណើរទៅកាន់តំបន់ព្រំដែននៃប្រទេសទាំង២ផងដែរ៕ (ប្រភព៖ CNA)

Post a Comment