សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូ ចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំប្រតិភូចូលរួមប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាមួយភាគីថៃដឹកនាំដោយ នាយករដ្ឋមន្ត្រីស្ដីទីថៃ Phumtham Wechayachai ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់មួយរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
កិច្ចប្រជុំនឹងធ្វើនៅម៉ោង
៣រសៀល ម៉ោងនៅម៉ាឡេស៊ី ត្រូវនឹងម៉ោង ២រសៀល ម៉ោងនៅកម្ពុជា។ កិច្ចប្រជុំនេះ សហការរៀបចំដោយអាមេរិក
និងម៉ាឡេស៊ី និងមានការចូលរួមពីតំណាង ចិនផងដែរ៕

Post a Comment