អង្គភាព «ភ្នំពេញដេលី» ប្រកាសគាំទ្រ និងជឿជាក់លើរាជរដ្ធាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំ និងក្រុមការងារអង្គភាពព័ត៌មាន«ភ្នំពេញដេលី»ទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេ និងជឿជាក់ទាំងស្រុងលើការដឹកនាំប្រកបទៅដោយភាពឈ្លាវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងតានតឹងង និងសូមប្រកាសគាំទ្រចំពោះវរ:កងទ័ពជួរមុខកម្ពុជា ដែលបានកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពានទឹកដីដែលបង្កឡើងដោយកងទ័ពថៃ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្តស័ក្តិសិទ្ធិទាំងឡាយក្នងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី បារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បារមីថែរក្សាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ បារមីប្រាសាទតាមាន់ធំ បារមីប្រាសាទតាមាន់តូច បារមីប្រាសាទតាក្របី បារមីអតីតមេទ័ពខ្មែរគ្រប់ជំនាន់ សូមជួយបីបាច់ ថែរក្សា ការពារ ប្រោះព្រំ កងកម្លាំងជួរមុខរបស់កម្ពុជា ដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ សូមជួបតែសេចក្តីសុខ សុវត្ថិភាព និងទទួលបានជោគជ័យលើខ្មាំងសត្រូវ៕

Post a Comment