មន្ដ្រីប្រៃសណីយ៍កម្ពុជា ចុះទៅកាត់ខ្សែ Internet របស់ថៃចោលមុននៅប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកុំឲ្យមានការប្រមាថពីក្រុមជ្រុលនិយមភាគីថៃ ដែលគំរាមម្ដងហើយម្ដងទៀត ដើម្បីកាត់ផ្ដាច់ប្រព័ន្ធ Internet មួយផ្នែកដែលគេផ្គត់ផ្គង់មកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ, មន្ដ្រីប្រៃសណីយ៍កម្ពុជា បានចុះទៅកាត់ខ្សែ Internet របស់ថៃដោយខ្លួនឯងតែម្ដង មិនរង់ចាំឲ្យភាគីថៃផ្ដាច់នោះទេ។
ឯកឧត្តម អ៊ុំ
រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា មន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សហការជាមួយអាជ្ញាធរខេត្ត បានចុះទៅកាន់ផ្ដាច់ខ្សែ Internet របស់ថៃ ដែលផ្គត់ផ្គង់មួយផ្នែកនៅតំបន់ក្រុងប៉ោយប៉ែត។ ឯកឧត្តមបន្ថែមថា
ការចុះទៅកាត់ផ្ដាច់ខ្សែ Internet នេះបានធ្វើឡើងតាំងពីយប់រំលងអធ្រាត្រមកម្ល៉េះ
ក្រោយបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី។
បើតាមឯកឧត្តមអភិបាលខេត្ត
បើទោះបីខ្សែ Internet របស់ថៃត្រូវបានកាត់ផ្ដាច់ក៏ដោយ
ប៉ុន្ដែមិនបានជះឥទ្ធិពលធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អ្នកប្រើប្រាស់របស់កម្ពុជាឡើយ
ពោលនៅពេលនេះមន្ដ្រីជំនាញកំពុងបង្វែរការប្រើប្រាស់ Internet មួយផ្នែករបស់ថៃ
មកប្រើប្រាស់ប្រព័ន្ធនៅក្នុងស្រុកវិញ៕
Post a Comment