អ៊ីរ៉ង់ចាប់ផ្តើមតដៃលើអ៊ីស្រាអែលវិញ ដោយប្រើប្រាស់យន្តហោះដ្រូនជាង១០០គ្រឿង

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម៖ យោធាអ៊ីស្រាអែលបានឱ្យដឹងថា យន្តហោះដ្រូនប្រហែលជាង១០០គ្រឿង ត្រូវបានបង្ហោះចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះមកកាន់អ៊ីស្រាអែល បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ។

អ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ រោងចក្រមីស៊ីលបាលិស្ទីគ និងមេបញ្ជាការយោធា រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ។

តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើ ទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងរដ្ឋធានីតេហេរ៉ង់ ខណៈជនស៊ីវិលជាច្រើននាក់ ក្នុងនោះរួមមានទាំងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើតំបន់ទីប្រជុំមួយក្នុងរដ្ឋធានីតេហេរ៉ង់។

យ៉ាងណាមិញ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei មានសុវត្ថិភាពធម្មតា ហើយបានគំរាមថា អ៊ីស្រាអែលនឹងត្រូវទទួលរងផលវិបាកធ្ងន់ធ្ងរ សម្រាប់ការវាយប្រហារលើអ៊ីរ៉ង់៕



 

Powered by Blogger.