អ៊ុយក្រែន ទទួលបានសាកសពទាហាន ១,២០០នាក់បន្ថែមទៀតពីរុស្ស៊ី តាមរយៈកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស និងអ្នកស្លាប់
ប្រភព៖ Reuters
កៀវ៖ ប្រទេសអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានទទួលសាកសពទាហានអ៊ុយក្រែនចំនួន ១,២០០នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្តូរទាំងអ្នកទោសសង្គ្រាម និងអ្នកដែលបានស្លាប់។
ទីក្រុងកៀវ និងទីក្រុងម៉ូស្គូ
បានព្រមព្រៀងគ្នាប្រគល់សាកសពរហូតដល់ ៦,០០០នាក់ក្នុងម្នាក់ៗ
និងផ្លាស់ប្តូរអ្នកទោសសង្គ្រាមដែលឈឺ និងរងរបួសធ្ងន់ធ្ងរ
ព្រមទាំងអ្នកដែលមានអាយុក្រោម ២៥ឆ្នាំ។ អ៊ុយក្រែន
និងរុស្ស៊ីបានធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួនបីលើកក្នុងសប្តាហ៍នេះ
ប៉ុន្តែមិនបានបញ្ចេញតួលេខពិតប្រាកដនោះទេ។
គណៈកម្មាធិការសម្របសម្រួលការផ្លាស់ប្តូរអ្នកទោស
បានប្រកាសនៅលើបណ្តាញ Telegram ថា៖ «យោងតាមភាគីរុស្ស៊ី សាកសពទាំងនោះជាកម្មសិទ្ធិរបស់ពលរដ្ឋអ៊ុយក្រែន
រួមទាំងបុគ្គលិកយោធាផងដែរ» ដោយបន្ថែមថា
អ្នកជំនាញនឹងធ្វើការធ្វើតេស្តដើម្បីកំណត់អត្តសញ្ញាណ។
គណៈកម្មាធិការនេះបានបញ្ចេញរូបភាពមនុស្សស្លៀកពាក់ឈុតការពារពណ៌ស
ដែលមានស្លាកសញ្ញារបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅទីតាំងមិនបញ្ចេញឈ្មោះមួយ កំពុងឈរ និងដើរនៅជិតទូរថភ្លើង។
សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ
អ៊ុយក្រែនក៏បានទទួលសាកសពទាហានរបស់ខ្លួនចំនួន ១,២១២នាក់ផ្សេងទៀត
ដែលបានស្លាប់នៅក្នុងសង្គ្រាម
ដែលបានចាប់ផ្តើមឡើងជាមួយនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីកាលពីខែកុម្ភៈ
ឆ្នាំ២០២២៕
Post a Comment