អ៊ីស្រាអែល បិទស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោក និងជំរុញពលរដ្ឋឲ្យប្រុងប្រយ័ត្ន ក្រោយវាយប្រហារអ៊ីរ៉ង់
ប្រភព៖ Reuters
ហ្សេរុយសាឡិម៖ អ៊ីស្រាអែលកំពុងបិទស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោក និងជំរុញពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវបង្ហាញនិមិត្តសញ្ញាជនជាតិជ្វីហ្វ ឬអ៊ីស្រាអែលជាសាធារណៈឡើយ។ វិធានការនេះធ្វើឡើងក្រោយអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ។
សេចក្តីថ្លែងការណ៍ពីស្ថានទូតអ៊ីស្រាអែលមួយចំនួនបញ្ជាក់ថា
សេវាកុងស៊ុលនឹងមិនត្រូវបានផ្តល់ជូន
ហើយពលរដ្ឋត្រូវបានជំរុញឲ្យសហការជាមួយសន្តិសុខក្នុងតំបន់
ប្រសិនបើមានសកម្មភាពអរិភាព។
មិនមានការបញ្ជាក់ថាតើស្ថានទូតនឹងបិទរយៈពេលប៉ុន្មាននោះទេ។
ជនជាតិអ៊ីស្រាអែលនៅបរទេសត្រូវបានលើកទឹកចិត្តឲ្យធ្វើបច្ចុប្បន្នភាពទីតាំងរបស់ពួកគេជូនក្រសួងការបរទេស។
អធិការបតីអាល្លឺម៉ង់ លោក Friedrich
Merz បានថ្លែងថា
អាល្លឺម៉ង់កំពុងបង្កើនការការពារទីតាំងរបស់ជនជាតិជ្វីហ្វ និងអ៊ីស្រាអែល។
សន្តិសុខក៏ត្រូវបានបង្កើននៅតាមទីតាំងសំខាន់ៗមួយចំនួននៅអឺរ៉ុបផងដែរ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃសុក្រ
អ៊ីស្រាអែលបានប្រកាសពីការវាយប្រហាររោងចក្រនុយក្លេអ៊ែរ
និងរោងចក្រផលិតមីស៊ីលក្នុងប្រទេសអ៊ីរ៉ង់ ព្រមទាំងសម្លាប់មេបញ្ជាការយោធាជាច្រើននាក់
ក្នុងគោលបំណងរារាំងអ៊ីរ៉ង់ពីការផលិតអាវុធបរមាណូ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ បានលើកឡើងថា អ៊ីរ៉ង់បានបង្កការវាយប្រហារនេះមកលើខ្លួនឯង
ដោយសារតែប្រឆាំងនឹងការទាមទាររបស់អាមេរិកក្នុងកិច្ចចរចាកម្មវិធីនុយក្លេអ៊ែរ
ហើយបានជំរុញឲ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀង
ដើម្បីបញ្ចៀសការវាយប្រហារកាន់តែធ្ងន់ធ្ងរនាពេលខាងមុខ៕
Post a Comment