អ៊ីរ៉ង់តែងតាំងប្រមុខកងទ័ពថ្មី និងមេបញ្ជាការឆ្មាំបដិវត្តន៍ថ្មី ក្រោយត្រូវបានអ៊ីស្រាអែលសម្លាប់
ប្រភព៖ AFP
តេហេរ៉ង់៖ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ បានធ្វើការតែងតាំងយ៉ាងឆាប់រហ័ស នូវមេបញ្ជាការថ្មីសម្រាប់ឆ្មាំបដិវត្តន៍ IRGC និងសម្រាប់កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីមេបញ្ជាការមុនៗ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នាថ្ងៃសុក្រនេះ។
ក្នុងក្រឹត្យដាច់ដោយឡែកពីគ្នា មេដឹកនាំកំពូលអ៊ីរ៉ង់
បានតែងតាំងលោក Mohammad Pakpour ជំនួសលោក Hossein
Salami ជាមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ ហើយលោក Abdolrahim
Mousavi ជំនួសលោក Mohammad Bagheri ជាប្រធានអគ្គសេនាធិការដ្ឋាននៃកងកម្លាំងប្រដាប់អាវុធ។
សូមជម្រាបថា កាលពីថ្ងៃសុក្រ អ៊ីស្រាអែលបានប្រើយន្តហោះចម្បាំងប្រមាណ២០០គ្រឿង
វាយប្រហារលើទីតាំងជាង១០០កន្លែង នៅទូទាំងប្រទេសអ៊ីរ៉ង់
រួមមានទាំងរោងចក្រនុយក្លេអ៊ែរ រោងចក្រមីស៊ីលបាលិស្ទីគ ប្រព័ន្ធរ៉ាដា
និងប្រព័ន្ធបាញ់មីស៊ីល ជាដើម។ អ៊ីរ៉ង់បានចាត់ទុក ការវាយប្រហារបស់អ៊ីស្រាអែល
ជាការប្រកាសសង្រ្គាម ហើយគំរាមសងសឹកយ៉ាងចាស់ដៃវិញ។ ទន្ទឹមគ្នាដែរ ទីក្រុងតេហរ៉ង់
បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំជាបន្ទាន់
ជុំវិញសកម្មភាពឈ្លានពានយ៉ាងបើកចំហរបស់អ៊ីស្រាអែល មកលើអធិបតេយ្យរបស់ខ្លួន៕
Post a Comment