អ្វីទៅជា «នយោបាយការទូតសភា» ?

អត្ថបទ : ថោង វណ្ណា

ភ្នំពេញ៖ ដោយមានកិច្ចសហការជាមួយគណ:កម្មការទី៥ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សាលើប្រធានបទ «នយោបាយការទូតសភា» ដែលរៀបចំធ្វើឡើងនៅវិមានព្រឹទ្ធសភា។

ការរៀបចំវេទិកាពិភាក្សាខាងលើនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់នូវ «នយោបាយការទូតសភា» ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាអ្នកនាំពាក្យព្រឹទ្ធសភា នឹងចូលរួមជាវាគ្មិននៅក្នុងវេទិកាពិភាក្សានេះផងដែរ។

ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាត់ទុកវេទិកាខាងលើនេះ ជាឱកាសដ៏កម្រដែលអ្នកសារព័ត៌មានបានជួបពិភាក្សាដោយផ្ទាល់ជាមួយស្ថាប័ននីតិបញ្ញត្តិ ហើយអាចលើកជាសំណួរទាក់ទងនិង«នយោបាយការទូតសភា»ទៅកាន់វាគ្មិនផងដែរ៕



Powered by Blogger.