ធនាគារជាតិនៃកម្ពុជា ៖ ការផ្សព្វផ្សាយថា «មិនឱ្យចាយ លុយដុល្លារ ឱ្យចាយលុយដុង» ជាព័ត៌មានក្លែងក្លាយ និងបោកប្រាស់

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបដិសេធចោលទាំងស្រុង នៅការបង្ហោះព័ត៌មានក្លាយក្លែង ប្រឌិត បោកប្រាស់ក្នុង ចេតនាទុច្ចរិត របស់ហ្វេសប៊ុកមួយ បានផ្សព្វផ្សាយថា «លោកស្រី ជា សេរី ប្រធានធនាគារជាតិកម្ពុជា ព្រមានមិនឱ្យ ចាយលុយដុល្លារ ឱ្យចាយលុយដុង របស់យួនវិញ ក្នុងពេលឆាប់ៗខាងមុខនេះ»

តាមរយៈហ្វេសប៊ុកផ្លូវការ របស់ខ្លួនធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា «សូមប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ប្រឌិត បោកប្រាស់ក្នុងចេតនាទុច្ចរិត ពីផេកហ្វេសប៊ុកដូចក្នុងរូបនេះ»

ប្រភពដដែល បន្ដថា ព័ត៌មានពិត គឺលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងចាយវាយប្រាក់រៀលខ្មែរឱ្យបានទូលំទូលាយ ដើម្បីពង្រឹងឯករាជ្យ និងអធិបតេយ្យភាពជាតិ។

លោកជំទាវបណ្ឌិត មានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាស្តីពី «ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេច ឃ្យូអរ» នៅវិមានរដ្ឋសភា នាថ្ងៃទី២០ ខែមីនាឆ្នាំ២០២៥៕







 

Powered by Blogger.