Zelenskiy ឆ្លើយតបការអំពាវនាវរបស់ ត្រាំ ស្តីពីបទឈប់បាញ់ ដោយទាមទារការធានាសន្តិភាព
ប្រភព៖ Reuters
ប៉ារីស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ថា អ៊ុយក្រែនត្រូវការការធានាសន្តិភាព មិនមែនគ្រាន់តែបទឈប់បាញ់នោះទេ។ ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានបទឈប់បាញ់ និងការចរចាជាបន្ទាន់ រវាងអ៊ុយក្រែន និងរុស្ស៊ី។
លោក Zelenskiy បានបញ្ជាក់ថា
អ៊ុយក្រែនត្រូវការការធានាសន្តិភាព មិនមែនគ្រាន់តែបទឈប់បាញ់នោះទេ។ លោកបានព្រមានថា
បទឈប់បាញ់ដោយគ្មានការធានា អាចនឹងត្រូវបានរំលោភបំពាន ដូចដែលធ្លាប់បានកើតឡើងពីមុន។
លោក Zelenskiy បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃសន្តិភាព
ដើម្បីការពារប្រជាជនអ៊ុយក្រែន និងទប់ស្កាត់ការឈ្លានពានបន្ថែមទៀត។
លោក Zelenskiy បញ្ជាក់ថា«នៅពេលយើងនិយាយអំពីសន្តិភាពប្រកបដោយប្រសិទ្ធភាពជាមួយរុស្ស៊ី
យើងត្រូវនិយាយអំពីការធានាប្រកបដោយប្រសិទ្ធភាពសម្រាប់សន្តិភាព។
ប្រជាជនអ៊ុយក្រែនចង់បានសន្តិភាពច្រើនជាងអ្នកផ្សេងទៀត... (សង្រ្គាម)
មិនអាចបញ្ចប់ដោយក្រដាសមួយសន្លឹក និងហត្ថលេខាមួយចំនួននោះទេ។
បទឈប់បាញ់ដោយគ្មានការធានាអាចកើតឡើងនៅពេលណាមួយក៏បានដែរ ដូចដែល លោក ពូទីន
បានធ្វើកន្លងមក»។
សូមជម្រាបបថាលោក ដូណាល់ ត្រាំ
បានជួបពិភាក្សាជាមួយលោក Zelenskiy នៅទីក្រុងប៉ារីស
កាលពីថ្ងៃសៅរ៍ ហើយបានប្តេជ្ញាថានឹងជួយបញ្ចប់ជម្លោះ
ប៉ុន្តែមិនទាន់បានបញ្ជាក់ពីវិធីសាស្រ្តច្បាស់លាស់នៅឡើយទេ។ លោក
បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការចរចាដើម្បីបញ្ចប់នូវអ្វីដែលលោកបានហៅថា «ភាពឆ្កួតលីលា» នៅអ៊ុយក្រែន។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ
បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន Truth Social ថា «លោក Zelensky និងអ៊ុយក្រែនចង់បានកិច្ចព្រមព្រៀងមួយ
ដើម្បីបញ្ឈប់ភាពឆ្កួតៗ... គួរតែមានបទឈប់បាញ់ជាបន្ទាន់ ហើយការចរចាគួរតែចាប់ផ្តើម»៕

Post a Comment