អ៊ីស្រាអែល បើកការវាយប្រហារឃ្លាំងអាវុធនៅស៊ីរី ក្រោយក្រុមឧទ្ទាមដណ្តើមបានទីក្រុងដាម៉ាស
ដាម៉ាស៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតាមអាកាសឃ្លាំងអាវុធនៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងតំបន់រដ្ឋធានីដាម៉ាស (Damascus) ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមពីការដណ្តើមយកអាវុធទាំងនោះ។
ការវាយប្រហារនេះ
ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមស៊ីរី បានវាយយកទីក្រុង Damascus និងបង្ខំឱ្យប្រធានាធិបតី Bashar al-Assad ភៀសខ្លួនចេញពីប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា
ការវាយប្រហារនេះមានគោលដៅបំផ្លាញឃ្លាំងអាវុធ និងមីស៊ីល
ដើម្បីការពារកុំឱ្យក្រុមឧទ្ទាម ប្រើប្រាស់វាប្រឆាំងនឹងអ៊ីស្រាអែល។
យោងតាមសម្តីរបស់មន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់បាននិយាយថា«យើងបានវាយប្រហារឃ្លាំងរំសេវនៅភាគខាងត្បូងប្រទេសស៊ីរី
និងនៅក្នុងតំបន់អាកាសយានដ្ឋាន Damascus ដោយសារមានការភ័យខ្លាចថាពួកគេអាចធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមប្រដាប់អាវុធ
និងបក្សពួកក្នុងតំបន់... អ៊ីស្រាអែលកំពុងធ្វើការដើម្បីទប់ស្កាត់ការគំរាមកំហែងដែលអាចកើតមាន
និងទប់ស្កាត់ការខូចខាតណាមួយចំពោះឧត្តមភាពដែនអាកាសរបស់ខ្លួននៅក្នុងប្រទេសស៊ីរី»៕

Post a Comment