ត្រាំ ជ្រើសរើសសម្ព័ន្ធមិត្តស្មោះត្រង់ Kash Patel ឱ្យដឹកនាំ FBI
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកចង់ឱ្យលោក Kash Patel ដែលជាអតីតមន្ត្រីសន្តិសុខជាតិ និងជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោក ដឹកនាំ FBI។ ការប្រកាសនេះ បង្ហាញពីចេតនារបស់លោក ត្រាំ ក្នុងការបណ្តេញនាយក FBI បច្ចុប្បន្ន គឺលោក Christopher Wray។
ការប្រកាសចេតនាក្នុងការតែងតាំងលោក Patel
ឱ្យដឹកនាំ FBI នេះ បានបង្ហាញថា លោក ត្រាំ
កំពុងត្រៀមខ្លួនដើម្បីបណ្តេញលោក Christopher Wray ចេញពីតំណែង
ទោះបីជាលោកជាសមាជិកគណបក្សសាធារណរដ្ឋ និងត្រូវបានតែងតាំងដោយលោកផ្ទាល់
កាលពីអាណត្តិមុនក៏ដោយ។ អាណត្តិ ១០ឆ្នាំ របស់លោក Wray នៅ FBI
មិនទាន់ចប់នៅឡើយទេ គឺរហូតដល់ឆ្នាំ ២០២៧។
លោក Patel ធ្លាប់បានអំពាវនាវឱ្យមានការកែទម្រង់
FBI ដោយកាត់បន្ថយតួនាទី
និងអំណាចប្រមូលព័ត៌មានរបស់អង្គភាពនេះ
និងលុបបំបាត់បុគ្គលិកដែលមិនគាំទ្ររបៀបវារៈរបស់លោក ដូណាល់ ត្រាំ។
លោកថែមទាំងបានស្នើឱ្យបិទអគារ FBI Hoover និងបញ្ជូនបុគ្គលិកទៅធ្វើការនៅទូទាំងសហរដ្ឋអាមេរិក។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅលើកម្មវិធី
Shawn
Ryan Show កាលពីខែកញ្ញាថា «បញ្ហាដ៏ធំបំផុតរបស់
FBI គឺផ្នែកស៊ើបការណ៍សម្ងាត់របស់វា។
ខ្ញុំនឹងបំបែកសមាសធាតុនោះចេញ។ ខ្ញុំនឹងបិទអគារ FBI Hoover នៅថ្ងៃមួយ
ហើយបើកវាឡើងវិញនៅថ្ងៃបន្ទាប់ជាសារមន្ទីរ... ហើយខ្ញុំនឹងបញ្ជូនបុគ្គលិក ៧,០០០ នាក់ដែលធ្វើការនៅក្នុងអគារនោះ ទៅទូទាំងសហរដ្ឋអាមេរិក
ដើម្បីដេញចាប់ឧក្រិដ្ឋជន។ ទៅធ្វើជាប៉ូលីស។ អ្នកគឺជាប៉ូលិស»៕
Post a Comment