ចិន ធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់
ប្រភព៖ AFP
ប៉េកាំង៖ ចិន នៅថ្ងៃចន្ទ ទី១៤ ខែតុលានេះ បានដឹកនាំការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ជាមួយការបញ្ជូនយន្ដហោះ និងនាវាចម្បាំងដើម្បីហាត់សមឡោមព័ទ្ធ កោះតៃវ៉ាន់ ដោយមិនបានបញ្ជាក់ថាសមយុទ្ធនេះនឹងបញ្ចប់នៅពេលណាឡើយ។
សមយុទ្ធយោធារបស់ចិន
ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំតៃវ៉ាន់
បាននិយាយនៅក្នុងសុន្ទករថានាឱកាសថ្ងៃបុណ្យជាតិតៃវ៉ាន់
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា នឹងការពារអធិបតេយ្យតៃវ៉ាន់ ហើយទទូចថាប៉េកាំង
និងតៃប៉ិ មិនមែនចំណុះឱ្យគ្នាទៅវិញទៅមកនោះទេ។ ប៉េកាំងនៅថ្ងៃចន្ទនេះបាននិយាយថាសមយុទ្ធរបស់ខ្លួន
គឺជា សារព្រមានមួយទៅកាន់ជនផ្ដាច់ខ្លួនដែលប៉ុនប៉ងចង់បំបែកតៃវ៉ាន់ចេញពីចិន។
តាមក្រសួងការពារជាតិចិន
សមយុទ្ធដែលមានឈ្មោះថា «Joint Sword-2024B» មានគោលដៅធ្វើតេស្ដលើសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា
នៃ ទីបញ្ជាការប្រចាំភូមិភាគនីមួយៗទាំងអស់របស់ចិន។ សមយុទ្ធនេះបាន
និងកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់
ដោយ ផ្ដោតលើការត្រៀមលក្ខណៈប្រយុទ្ធទាំងផ្លូវអាកាស និងផ្លូវទឹក ការបិទខ្ទប់កំពង់ផែ
និងទីតាំងសំខាន់ៗ។
ចិន
នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើសកម្មភាពយោធានៅក្បែរ
និងជុំវិញកោះតៃវ៉ាន់ស្ទើរតែជាប្រចាំ
ហើយសមយុទ្ធនៅថ្ងៃចន្ទនេះដែរគឺជាសមយុទ្ធទ្រង់ទ្រាយធំជាលើកទី៤
ក្នុងពេលពេល២ឆ្នាំមកនេះ៕
Post a Comment