លោក ប៊ុន បារាំង បរិច្ចាគថវិកា ៤លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ នាថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ជាប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោក ប៊ុន បារាំង អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលបានបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ចំនួន៤.០០០.០០០រៀល ( បួនលានរៀលគត់ )។

ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ "រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ "។

សូមប្រសិទ្ធពរជ័យ បវរសួស្ដីមហាប្រសើរ ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






Powered by Blogger.