សង្វៀនបញ្ជល់មាន់លោកធំម្នាក់នៅស្រុកជើងព្រៃ បើកលេងទ្រង់ទ្រាយធំប្រឆាំងគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាព

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋបានរាយការមកថា មានទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងមួយកន្លែងកំពុងបើកលេងទ្រង់ទ្រាយធំនៅចំណុចភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប៉ុន្តែមិនទាន់ឃើញមានសមត្ថកិច្ចចុះបង្ក្រាបទេ។

ប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងល្បែងខាងលើ គឺជារបស់លោកធំម្នាក់នៅស្រុកជើងព្រៃ(សូមលាក់ឈ្មោះទុកសិន) បានចាប់ផ្តើមដំណើរការលេងនៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ នេះសុីសងចាញ់ឈ្នះទ្រង់ទ្រាយធំដើមថាន់ចាប់ពី ១លានរៀល ដល់១០លានលៀល។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងមហាផ្ទៃយកចិត្តទុកដាក់កាន់តែខ្លាំងលើគោលការណ៍ ភូមិ-ឃុំ មានសុវត្ថិភាព។

សម្តេចធិបតីបានថ្លែងដោយសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរមនុស្ស ការលួចឆក់ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើងជាដើម គឺជាចំណុចចាំបាច់ដែលត្រូវតែបោសសំអាតចេញពីមូលដ្ឋាន និងពីសហគមន៍ដែលពលរដ្ឋរស់នៅ។

ចំពោះព័ត៌មានទីតាំងល្បែងខាងលើនេះ ចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីមានវិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា៕










Powered by Blogger.