ព្យុះទីហ្វុង Shanshan សម្លាប់មនុស្ស ៥នាក់ នៅជប៉ុន
ប្រភព៖ AFP
ជប៉ុន៖ ក្រុមមន្ត្រីនៅក្នុងប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ ទី៣០ ខែសីហានេះថាព្យុះទីហ្វុង Shanshan បានថមថយចុះឥទ្ធិពលហើយ តែបានបង្កឱ្យមានភ្លៀង ធ្លាក់ខ្លាំង រំខានដល់សេវាធ្វើដំណើរ ខណៈអ្នកស្លាប់បានកើនដល់ ៥នាក់។
តាមក្រុមមន្ត្រីជប៉ុន
មុនព្យុះនេះបក់បោកដល់តំបន់ដីគោកនៃកោះ Kyushu គ្រោះរអិលបាក់ដីមួយបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស៣នាក់ជាសមាជិកក្នុងគ្រួសារតែមួយកាលពីថ្ងៃអង្គារ
នៅខេត្ត Aichi។ ចំណែក មនុស្ស២នាក់ផ្សេងទៀត
ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងខេត្ត Tokushima ហើយមនុស្សយ៉ាងហោច
៨១នាក់បានរងរបួស។
Shanshan ជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយវាយប្រហារលើប្រទេសជប៉ុន
ក្នុងឆ្នាំ២០២៤នេះ បានថមថយចុះឥទ្ធិពលនៅព្រឹកថ្ងៃសុក្រនេះ ដោយល្លឿនខ្យល់បក់
បានធ្លាក់ចុះពី ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង មកនៅត្រឹម ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។
ឥទ្ធិពលព្យុះទីហ្វុង
Shanshan បានធ្វើឱ្យមនុស្ស ២៥០
០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែខាងអាជ្ញាធរជប៉ុន
បាននិយាយនៅថ្ងៃសុក្រនេះថាឥលូវសល់តែ ៦៥០០គ្រួសារប៉ុណ្ណោះ
កំពុងគ្មានអគ្គិសនីប្រើប្រាស់
ខណៈក្រុមអ្នកជំនាញកំពុងជួសជុលបណ្ដាញអគ្គិសនីដែលរងការខូចខាត។ ទន្ទឹមគ្នា
សេវារថភ្លើងល្បឿនលឿននៅតែត្រូវផ្អាក នៅលើកោះ Kyushu រីឯក្រុមអាកាសចរណ៍ជប៉ុនជាច្រើន
បានប្រកាសលុបចោលជើងហោះហើរច្រើនជាង៦០០ជើងសម្រាប់ថ្ងៃសុក្រនេះ
ធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរជិត ៥០ ០០០នាក់៕
Post a Comment