ចុងស្លាបមាន់បង្កកខូចគុណភាពជាង ២តោននាំចូលពីថៃ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបបាន និងយកទៅដុតកំទេចចោល
ខេត្តបន្ទាយមានជ័យ៖ ឈ្មួញលួចដឹកចុងស្លាបមាន់បង្កកចំនួន ២០០កេស ស្មើនឹង ២ ៤០០គីឡូក្រាមតាមរថយន្ត ១គ្រឿង ត្រូវបានសមត្ថកិច្ចចំរុះមានផលិតកម្ម និងបសុព្យាបាលខេត្តបានសហការជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ ចុះចាប់បាននៅវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងចំណុច ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមការបញ្ជាក់ពីលោក
ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានឲ្យដឹងថា ស្លាបមាន់បង្កកនេះគឺគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ
និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយបានពិនិត្យឃើញថា ការវេចខ្ចប់
ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់
ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព
គឺមិនអនុញ្ញាតឲ្យលក់ដូរនៅលើទីផ្សារបានជាដាច់ខាតឡើយព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។
ក្រោយពីធ្វើការដកហូត
ចុងស្លាបមាន់បង្កកចំនួន ២០០កេស ស្មើនឹង ២ ៤០០គីឡូក្រាម រួចមក
តាមចម្លើយម្ចាស់ទំនិញឈ្មោះ ឈិន សុខាន់ បានប្រាប់ឲ្យដឹងថា ចុងស្លាបមាន់បង្កក
២០០កេសនេះ ខ្លួនបានលួចនាំចូលពីប្រទេសថៃ បង្កប់ដឹកតាមរថយន្តស៉ាំយ៉ុង
យកមកលក់ឲ្យឈ្មួញដើម្បីបន្ត លក់ចែកចាយ ក្នុងផ្សារខេត្តបន្ទាយមានជ័យតែម្តង។
ក្រោយពីធ្វើកំណត់ហេតុហើយសមត្ថកិច្ចចំរុះបានឲ្យឈ្មោះ
ឈិន សុខាន់ ជាម្ចាស់ទំនិញ វត្ថុតាងល្មើស
ផ្តិតមេដៃឲ្យឈប់បន្តទិញផលិតកម្មសត្វបង្កកដែលគ្មានគុណភាពបន្តទៀតទុកជាភស្តុតាងទៀតផង។
ចំណែក ផលិតផលសាច់មាន់ចំរុះរឹបអូសបានចំនួន ២០០កេស ស្មើនឹង ២.៤០០គីឡូក្រាមនោះ
សមត្ថកិច្ចចម្រុះបានយកទៅដុតកំទេចចោលនៅចំណុចដីឡូតិ៍ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃដដែលផងដែរ៕
Post a Comment