រយៈពេលជាង៤ខែ ស្នងការដ្ឋាននគរបាលខេត្តកំពត ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្ស និងប្រជាពលរដ្ឋបានចំនួន ២៨៤១នាក់
អត្ថបទ ៖ ទ្រី ហៀន
ខេត្តកំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា
គិតចាប់តាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
ការចុះធ្វើអត្តសញ្ញាណប័ណ្ណតាមរថយន្តចល័តជូនដល់សិស្ស និងប្រជាពលរដ្ឋនៅតាមក្រុង/ស្រុកទាំង៩
បានចំនួន២៤វិទ្យាល័យ និងមានអ្នកមកធ្វើអត្តសញ្ញាណប័ណ្ណបានចំនួន២៨៤១នាក់ ស្រីចំនួន១៦១៣នាក់។
នេះបើតាមការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក Facebook
របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ៕
Post a Comment