កិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគីរី

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តមណ្ឌលគីរី បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី០៣ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្ដម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី លោក​អភិបាលរងខេត្ត​ មេបញ្ជាការកងកម្លាំងទាំងបី​ លោក​ លោកស្រីនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​ អង្គភាព​ជុំវិញខេត្ត​ លោកប្រធានក្រុមប្រឹក្សាក្រុង​ ស្រុក​ លោក​ លោកស្រីនាយក​ នាយិកា​ ទីចាត់ការ​ អង្គភាព​ ចំណុះរដ្ឋបាលខេត្ត​ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីទាំងបី​ និងមន្ត្រីជំនាញពាក់ព័ន្ធ​ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ​ គ​ រដ្ឋបាលសាលាខេត្ត៕








Powered by Blogger.