អ៊ុយក្រែនអះអាងថា ខ្លួនបានបំផ្លាញឃ្លាំងស្តុកគ្រាប់រំសេវរបស់រុស្ស៊ីនៅគ្រីមៀ
ប្រភព៖ Reuters
កៀវ៖ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បាននិយាយថា យោធារបស់ខ្លួនបានធ្វើការវាយប្រហារបំផ្លិចបំផ្លាញ លើឃ្លាំងស្តុកគ្រាប់រំសេវរបស់រុស្ស៊ី នៅតំបន់គ្រីមៀកាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា
ខ្លួនបានបំផ្លាញយន្តហោះយោធាអ៊ុយក្រែនចំនួនប្រាំគ្រឿង។
លោក Oleshchuk បាននិយាយនៅលើ
Telegram ដោយសំដៅទៅលើរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីដែលថា
យន្តហោះយោធាអ៊ុយក្រែនចំនួនប្រាំគ្រឿងត្រូវបានបំផ្លាញនៅអាកាសយានដ្ឋានមួយក្នុងតំបន់ Poltava
ថា «ម្តងទៀត
យន្តហោះអ៊ុយក្រែនដែលសត្រូវាបានឃោសនាថាត្រូវបានបំផ្លាញនោះ
បានបន្តអនុវត្តបេសកកម្មប្រយុទ្ធដោយជោគជ័យ»។
លោក Oleshchuk មិនបានបញ្ជាក់ពីទីតាំងពិតប្រាកដនោះទេ
ប៉ុន្តែបានបង្ហោះវីដេអូមួយពីឆានែល Telegram ដែលបង្ហាញពីការវាយប្រហារលើតំបន់
Balaklava នៅជិតទីក្រុង Sevastopol។
ភ្លាមៗ Reuters មិនអាចផ្ទៀងផ្ទាត់សេចក្ដីថ្លែងការណ៍
ឬវីដេអូនេះបានទេ។
អភិបាលក្រុង Sevastopol ដែលត្រូវបានតែងតាំងដោយរុស្ស៊ី លោក Mihail Razvozhaev បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអាកាសបានបំផ្លាញគោលដៅអ៊ុយក្រែនចំនួន៥
នៅលើសមុទ្រខ្មៅ និងនៅក្នុងតំបន់ Balaklava។
ប៉ុន្តែលោកបានបញ្ជាក់ថា មិនមានការខូចខាតធំដុំណាមួយឡើយ
លើកលែងតែភ្លើងឆេះតូចៗនៅក្នុងព្រៃ និងខូចខាតរថយន្ត។
ការវាយប្រហារនេះគឺជាផ្នែកមួយនៃការវាយប្រហារតាមអាកាស
និងតាមសមុទ្រជាច្រើន ដែលអ៊ុយក្រែនបានធ្វើឡើងលើគោលដៅរបស់រុស្ស៊ីនៅគ្រីមៀ
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៃការឈ្លានពានរបស់រុស្ស៊ី។
ការវាយប្រហារទាំងនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កងនាវារុស្ស៊ីនៅសមុទ្រខ្មៅ៕

Post a Comment