ក្រសួងកសិកម្ម បន្តជំរុញសហគមន៍កសិកម្មទំនើបឱ្យមានប្រសិទ្ធភាព ដើម្បីជួយខ្សែច្រវាក់ផលិតកម្មកសិកម្មឱ្យកាន់តែល្អប្រសើរ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខ័ណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028 នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី
បានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ
និងពិនិត្យឱ្យបានល្អិតល្អន់ ត្រឹមត្រូវ ព្រមទាំងមានខ្លឹមសារច្បាស់លាស់គ្រប់គ្រាន់។
បេីតាម ឯកឧត្តមរដ្ឋមន្ត្រី
ត្រូវជំរុញការងារសហគមន៍កសិកម្មទំនេីបឱ្យមានប្រសិទ្ធភាព
ជាពិសេសលេីកទឹកចិត្តដល់សហគមន៍ទំនេីបកសិរុក្ខកម្ម
ដែលអាចឱ្យកសិករធ្វេីផលិតកម្មកសិកម្ម និងអាចថែរក្សាព្រៃឈេីបានពិតប្រាកដ។
សូមជម្រាបជូនថា កម្មវិធីខាងលេីនេះមានគោលបំណងជួយខ្សែច្រវាក់ផលិតកម្មកសិកម្ម
ការគ្រប់គ្រងប្រព័ន្ធចំណីអាហារ សុខភាពសត្វនិងផលិតកម្មសត្វ អនុវិស័យជលផល
និងអនុវិស័យព្រៃឈេី៕
Post a Comment