វិនិយោគផ្ទាល់បរទេសនៅកម្ពុជា ក្នុងឆ្នាំ២០២៣ កើនឡើង ៧,៩%

 ភ្នំពេញ៖ តាមប្រភពព័ត៌មាន ពីធនាគារជាតិ នៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បាន​​​​ឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល ដែលសមមូលជាប្រាក់ដុល្លារចំនួន ៤៨,៤ ប៊ីលានដុល្លារអាមេរិក ខណៈចំនួននេះ កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២។

ចំពោះប្រភពទុនវិនិយោគផ្ទាល់បរទេសចម្បងមកពីប្រទេសចិន ដែលមាន ៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប បន្ទាប់មក កូរ៉េខាងត្បូង ១១,៨% សិង្ហបុរី ៦,៥% ជប៉ុន ៦,២% វៀតណាម ៥,៣% ម៉ាឡេស៊ី ៤,៤ ថៃ ៤% កាណាដា ៣,៥% និងចក្រភពអង់គ្លេស ៣,២% និងប្រទេសផ្សេងៗទៀត មាន ៩,៥%។

ជាមួយគ្នានោះ លំហូរចូលវិនិយោគទាំងនេះ ត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា៖ វិស័យហិរញ្ញវត្ថុ ២៣,៣% កម្មន្តសាល ២២,៣% អចលនទ្រព្យ ១១,២% សណ្ឋាគារនិងការកម្សាន្ត ១០,១% កសិកម្ម ៩,២% ថាមពល ៦,២% និងសំណង់ ៥,៨% និងវិស័យផ្សេងៗទៀត មាន១១,៩%៕

                                        




 

Powered by Blogger.