ប្រធានចារកម្មអាមេរិក នឹងជួបប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង
ប្រភព៖ Reuters
សេអ៊ូល៖ ប្រធានចារកម្មសហរដ្ឋអាមេរិក លោកស្រី Avril Haines នឹងទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយជួបជាមួយប្រធានាធិបតី លោក Yoon Suk Yeol នៅថ្ងៃសុក្រសប្តាហ៍នេះឮដើម្បីពិភាគអំពីភាពតានតឹងកាន់តែកើនឡើងនៅឧបទ្វីបកូរ៉េ និងកិច្ចព្រមព្រៀងថ្មីៗនេះរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង ដែលសន្យាពង្រឹងទំនាក់ទំនងយោធាកាន់តែជិតស្និទ។
គម្រោងជំនួប្រជុំនេះ
កើតឡើងបន្ទាប់ពីកូរ៉េខាងជើង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា
ខ្លួនបានសាកល្បងដោយជោគជ័យ
នូវមីស៊ីលដែលអាចដាក់ពង្រាយក្បាលគ្រាប់ជាច្រើនវាយប្រហារគោលដៅផ្សេងៗគ្នា។
កាសែតក្នុងស្រុក Joongang
Ilbo បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខជាតិ
ដែលសុំមិនបញ្ចេញឈ្មោះថា លោកស្រី Haines នឹងជួបជាមួយលោក Yoon
ដើម្បីពិភាក្សាអំពីទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង
ដែលកាន់តែស៊ីជម្រៅ និងចលនាបង្កហេតុរបស់ទីក្រុងព្យុងយ៉ាង។
មន្ត្រីរូបនេះត្រូវបានដកស្រង់សម្តីថា ការប្រជុំនេះនឹងមិនមានលក្ខណៈផ្លូវការទេ
ហើយមិនមានផែនការធ្វើឱ្យការពិភាក្សារបស់ពួកគេជាសាធារណៈនោះទេ។ តែទោះយ៉ាងណា ការិយាល័យរបស់លោក
Yoon បាននិយាយថា មិនអាចបញ្ជាក់ពីរបាយការណ៍នេះបានទេ។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី
និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចុះហត្ថលេខាលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមក
ដែលធ្វើឱ្យមន្ត្រីនៅទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភ
ទាក់ទងនឹងការចោទប្រកាន់ថា
ទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ីដើម្បីប្រយុទ្ធនឹងអ៊ុយក្រែន។ ទីក្រុងម៉ូស្គូ
និងទីក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់បែបនេះ៕
Post a Comment