សមាជិកសភារុស្ស៊ី ព្រមានថាមូស្គូ អាចនឹងកែប្រែកាលៈទេសៈ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ
ប្រភព៖ Reuters
មូស្គូ៖ សមាជិកសភារុស្ស៉ី លោក Andrei Kartapolov នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះបានព្រមានថាទីក្រុងមូស្គូ អាចនឹងធ្វើការកែប្រែកាលៈទេសៈនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការគំរាមកំហែងប្រឆាំងរុស្ស៉ីចេះតែបន្តកើនឡើង។
នៅក្រោមគោលនយោបាយនុយក្លេអ៊ែរឆ្នាំ២០២០របស់រុស្ស៉ី
បានកំណត់ថាប្រធានាធិបតីអាចពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរ
នៅក្នុងករណីដែលអាយុជីវិតជាតិ ស្ថិតនៅក្រោម ការគំរាមកំហែង។
ជាមួយគ្នានេះ លោក
ពូទីន ក៏ធ្លាប់បានព្រមានដែរថារុស្ស៉ីអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ
ក្នុងករណីចាំបាច់ បើទោះជាលោកបញ្ជាក់ជាច្រើនដងថាក្នុងពេលបច្ចុប្បន្ន
លោកផ្ទាល់មើលមិន ឃើញពីភាពចាំបាច់ត្រូវធ្វើបែបនេះក៏ដោយ។
ការអត្ថាធិប្បាយរបស់លោក
Andrei
Kartapolov ដែលជាប្រធានគណៈកម្មាធិការការពារជាតិនៃសភាជាន់ទាបរុស្ស៉ី
ត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA និងកើតមានឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន
កាលពីពេលថ្មីៗនេះ
បានព្រមានថាមូស្គូអាចនឹងធ្វើការកែប្រែគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន
ជាមួយការដាក់ចេញលក្ខខណ្ឌដែលតម្រូវ ឱ្យប្រើអាវុធនុយក្លេអ៊ែរ។
តាមរយៈការដកស្រង់សម្ដីដោយ
RIA លោក Kartapolov
បានលើកឡើងដូច្នេះថា ប្រសិនបើយើងមើលឃើញថាបញ្ហាប្រឈម
និងការគំរាមកំហែងចេះតែបន្តកើនឡើង នោះវាមានន័យថា យើងអាចកែតម្រូវចំណុចមួយចំនួន
(នៅក្នុងគោលនយោបាយនុយក្លេអ៊ែរ)
ពាក់ព័ន្ធនឹងកាលៈទេសៈនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ
និងការសម្រេចចិត្តដើម្បីប្រើប្រាស់។ ប៉ុន្តែ ជាការពិតណាស់ វាដូចជាលឿនពេកហើយក្នុងការនិយាយឱ្យលម្អិតនៅក្នុងពេលនេះ៕
Post a Comment