កីឡា៥ប្រភេទ នឹងចាប់ផ្តើមបើកការប្រកួតពានរង្វាន់ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៦
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មានកិច្ចប្រជុំបច្ចេកទេស និងការចាប់ឆ្នោតសម្រាប់ការប្រកួតកីឡាពានរង្វាន់ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង ឆ្នាំ២០២៦។កិច្ចប្រជុំជាមួយកីឡាករ កីឡាការិនី នាពេលនោះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដើម្បីកំណត់អំពីវិន័យ បទបញ្ជា និងលក្ខខណ្ឌនៃការប្រកួត។ តំណាងក្រុមកីឡាគ្រប់ក្រុមត្រូវទទួលបានការណែនាំ ដើម្បីធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន ប្រកបដោយក្រមសីលធម៌ និងស្មារតីកីឡា។នៅឆ្នាំ២០២៦ នៃការប្រកួតកីឡាពានរង្វាន់ អភិបាលខេត្តស្ទឹងត្រែង មានចំនួន៥ប្រភេទ ដូចជា ទី១កីឡាបាល់ទាត់ (យុវជនអាយុក្រោម១៦ ឆ្នាំ) មានចំនួន ១១ ក្រុម ទី២ កីឡាបាល់ទះបុរស មានចំនួន ៨ ក្រុម ទី៣ កីឡាប៊ូល និងប៉េតង់(៣នាក់ ទល់ ៣នាក់) វិញ្ញាសាបុរស មានចំនួន ៣៨ ក្រុម វិញ្ញាសានារី មានចំនួន ១១ ក្រុម ទី៤ កីឡាវាយសី(២នាក់ ទល់ ២នាក់) វិញ្ញាសាបុរស មានចំនួន ២០ ក្រុម វិញ្ញាសានារី មានចំនួន ៧ ក្រុម ទី៥ កីឡាអុកចត្រង្គ មានចំនួន ២៣ នាក់ សរុបក្រុមកីឡាចូលរួមទាំងអស់ ៩៥ ក្រុម។
លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រម យុវជន និងកីឡា ខេត្ត និងជាប្រធានគណៈកម្មការរៀបចំការប្រកួត កីឡាពានរង្វាន់ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា៖ ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម សរ សុពុត្រា ដែលជាម្ចាស់ពាន គឺឱ្យមន្ទីរអប់រំ យុវជន និងកីឡា បង្កើតគណៈកម្មការរៀបចំការប្រកួត កីឡា៥ ប្រភេទ សំរាប់ឆ្នាំ២០២៦នេះ និងធ្វើការប្រជុំបច្ចេកទេស និងការចាប់ឆ្នោត នៃក្រុមនីមួយៗ តាមប្រភេទកីឡា។
ហើយពិធីបើការប្រកួតកីឡាទាំងនោះ គឺនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា ហើយរាល់ប្រតិភូ កីឡាករ និងកីឡាការិនីទាំងអស់ ត្រូវចូលរួម កិច្ចប្រជុំបច្ចេកទេស នាថ្ងៃនេះ ដើម្បីទទួលបានការណែនាំលម្អិតអំពីវិន័យ និងពេលវេលា។ ក្រុមកីឡានីមួយៗត្រូវ ពាក់ឯកសណ្ឋានដូចគ្នា ហើយក្រុមណាអវត្តមានពេលម៉ោងប្រកួត នឹងត្រូវ ចាញ់ដោយស្វ័យប្រវត្តិ។
សម្រាប់កីឡាវាយសី អនុញ្ញាតឱ្យតែ ប្រជាពលរដ្ឋ ឬកីឡាករដែលមានទីតាំងនៅខេត្តស្ទឹងត្រែងប៉ុណ្ណោះ ចូលលេង។ ក្នុងករណីមានកីឡាកររងរបួសកំឡុងពេលប្រកួត អ្នកនោះ ត្រូវលេងបន្តរហូតដល់ចប់ការប្រកួត ទើបអាចប្តូរកីឡាករបម្រុងចូលជំនួសបាន ក្នុងករណីមានកីឡាបំរុងក្នុងបញ្ជី។

លោកប្រធានគណៈកម្មការបានសង្តក់ធ្ងន់ថា៖ ការរឹតបន្តឹងនេះ គឺជាការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គណៈកម្មការ ដើម្បីលើកកម្ពស់វិន័យ សីលធម៌ និងកិច្ចសហការក្នុងព្រឹត្តិការណ៍កីឡា។ ក្រុមនីមួយៗតម្រូវឱ្យមានកីឡាករ-កីឡាការិនីចូលរួមក្នុងពិធីបើក និងបិទយ៉ាងតិច៧០%។ ការខកខានមិនបានចូលរួមតាមកូតាដែលបានកំណត់ នឹងត្រូវទទួលការដាក់ពិន័យដោយព្យួរ មិនឱ្យចូលរួមការប្រកួតរយៈពេល២ឆ្នាំ នៅឆ្នាំបន្តបន្ទាប់។
នេះគឺជាការរំឭក និងណែនាំដ៏សំខាន់សម្រាប់ក្រុមកីឡាករទាំងអស់ក្នុងការត្រៀមលក្ខណៈមុនពេលចាប់ផ្តើមព្រឹត្តិ ការណ៍។ ការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ គឺជាគន្លឹះគ្រឹះក្នុងការធានាឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងទទួលបានជោគជ័យ។
ផ្អែកលើការណែនាំរបស់លោកប្រធានមន្ទីរ ក្រុមកីឡាករ ត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រៀមខ្លួនគ្រប់ជ្រុងជ្រោយ រួមបញ្ចូលទាំងការហ្វឹកហាត់កម្លាំងកាយ សមត្ថភាពបច្ចេកទេស និងស្ថានភាពសុខភាព ដើម្បីត្រៀមបញ្ចេញអស់សមត្ថភាពនៅលើទីលាន៕

Post a Comment