កម្លាំងអគ្គស្នងការដ្ឋានគរបាលជាតិ ចុះពិនិត្យអគារ និងរកឃើញសម្ភារជាច្រើនដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតា មប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅ
https://police.gov.kh/?p=157733
បន្ទាយមានជ័យ ៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ បានបន្ដចុះពិនិត្យទីតាំងអគារមួយកន្លែង នៅផ្លូវជាតិលេខ៥៨ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញទូរស័ព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង ដែលបម្រើឲ្យសកម្មភាពលប់លួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) តែមិនមានរកឃើញជនល្មើសឡើយ។
បច្ចុប្បន្នកម្លាំងជំនាញបានសម្រេចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្ដស្រាវជ្រាវតាមនីតិវិធី៕












Post a Comment