ត្រាំ បញ្ជាក់ថាសង្គ្រាមនៅអ៊ីរ៉ង់អាចនឹងបញ្ចប់ភ្លាមៗប្រសិនបើទីក្រុងតេអេរ៉ង់យល់ព្រមតាមសំណើ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃពុធ នេះបានថ្លែងថា ប្រសិនបើប្រទេសអ៊ីរ៉ង់គោរពតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា នោះសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ អាចនឹងត្រូវបញ្ចប់ ហើយច្រកសមុទ្រហ័រមូស នឹងត្រូវបើកដំណើរការឡើងវិញ។
តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Truth
Social លោក ត្រាំ បានបញ្ជាក់ថា ក្នុងករណីដែលអ៊ីរ៉ង់យល់ព្រមតាមសំណើ
ប្រតិបត្តិការយោធាដែលលោកហៅថា "Epic Fury" នឹងត្រូវបញ្ចប់
ហើយវិធានការបិទខ្ទប់កំពង់ផែនឹងត្រូវដកចេញ
ដើម្បីអនុញ្ញាតឱ្យច្រកសមុទ្រហ័រមូសបើកចំហសម្រាប់នាវាចរណ៍គ្រប់ប្រភេទ
រួមទាំងនាវារបស់អ៊ីរ៉ង់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ
មេដឹកនាំអាមេរិករូបនេះបានសង្កត់ធ្ងន់ក្នុងន័យព្រមានយ៉ាងម៉ឺងម៉ាត់ថា
ប្រសិនបើភាគីអ៊ីរ៉ង់មិនព្រមព្រៀងតាមសំណើនេះទេ
សកម្មភាពទម្លាក់គ្រាប់បែកនឹងត្រូវចាប់ផ្តើមឡើងវិញភ្លាមៗ ហើយវានឹងមានកម្រិត
និងអាំងតង់ស៊ីតេខ្លាំងក្លាជាងមុនឆ្ងាយណាស់៕ (Reuters)

Post a Comment