លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បន្តជំរុញបំផុសចលនាផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
https://police.gov.kh/?p=158483
កែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក និងប៉ុស្តិ៍រដ្ឋបាលអង្កោល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សហការជាមួយអាជ្ញាធរ និងលោកនាយកសាលា បានចុះផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន២លើក នៅតាមគ្រឹះស្ថានសិក្សា ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៤៥៨នាក់ ស្រី២២៩នាក់ អញ្ជើញចូលរួម៕






Post a Comment