មន្រ្តីនគរបាលការិយាល័យជំនាញ អត្តសញ្ញាណប័ណ្ណ បន្តចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ

https://police.gov.kh/?p=158472

កំពង់ឆ្នាំង៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង មន្រ្តីនគរបាលការិយាល័យជំនាញ អត្តសញ្ញាណប័ណ្ណ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឈួ គឹមលី នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សហការជាមួយតាមបណ្តា អធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង៨ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បានបន្តអនុវត្តការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ (ក៤) សៀវភៅស្នាក់នៅ (ក២)  ជូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងសម្រាប់អ្នកគ្រប់អាយុត្រៀមថតថ្មី ព្រមទាំងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅធ្វើថ្មី និងទុតិយតាសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ៕













Powered by Blogger.