ត្រាំ បង្ហោះរូបភាពផែនទីវ៉េណេស៊ុយអេឡា ជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះរូបភាពផែនទីរបស់ប្រទេសវ៉េណេស៊ុយអេឡា នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ជារូបភាពទង់ជាតិអាមេរិក និងចាត់ទុកប្រទេសមួយនេះជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។
ការបង្ហោះរូបភាពខាងលើរបស់លោក ត្រាំ
ធ្វើឡើងក្នុងពេលរូបលោកត្រៀមចេញដំណើរទៅកាន់ប្រទេសចិនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី
ស៊ី ជីនពីង និងធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា
លោកស្រី Delcy
Rodriguez បាននិយាយថាប្រទេសរបស់លោកស្រីមិនដែលមានគំនិតចង់ក្លាយជារដ្ឋទី៥១
របស់សហរដ្ឋអាមេរិកឡើយ បើទោះជាកងកម្លាំងអាមេរិកបានចូលចាប់ខ្លួនអតីតប្រធានាធិបតី លោក
Nicolas Maduro កាលពីខែមករា កន្លងទៅ។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ត្រាំ
បានប្រាប់ទូរទស្សន៍ Fox News ថារូបលោកកំពុងពិចារណាដាក់វ៉េណេស៊ុយអេឡាជារដ្ឋថ្មីមួយរបស់សហរដ្ឋអាមេរិក
ជាច្រើនខែបន្ទាប់ពីរូបលោកបានអួតពីការគ្រប់គ្រងលើឧស្សហកម្មប្រេងដ៏ធំសម្បើមរបស់ប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ៕

Post a Comment