កូរ៉េខាងជើង បញ្ជាក់ថាខ្លួនគ្មានកាតព្វកិច្ចត្រូវអនុវត្តតាមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរនោះទេ
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាកូរ៉េខាងជើងមិនមានកាតព្វកិច្ចអ្វីទាំងអស់ត្រូវអនុវត្តតាមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរនោះទេ។
តាម KCNA លោក Kim
Song ជាតំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ
បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន
បានធ្វើឱ្យបរិយាកាសមានភាពល្អក់កករនៅឯសន្និសីទលើទី១១
ស្ដីពីការត្រួតពិនិត្យឡើងវិញលើសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT ដែលត្រូវបានរៀបចំឡើងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិ (UN) តាមរយៈការលើកយកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទៅពិភាក្សា។
លោក Kim Song បន្ថែមទៀតថាគោលជំហររបស់កូរ៉េខាងជើងក្នុងនាមជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរនឹងមិនផ្លាស់ប្ដូរដោយសារតែវោហាសាស្ត្រ
ឬចេតនាឯកតោភាគីរបស់ប្រទេសណាមួយនោះទេ៕ (Reuters)

Post a Comment