នាយឧត្តមសេនីយ៍ សេង ផល្លី ដឹកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំផែនការបណ្តុះបណ្តាលមន្ត្រីរាជការក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៧

ភ្នំពេញ÷ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៅព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំផែនការបណ្តុះបណ្តាលមន្ត្រីរាជការក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៧ នាពេលខាងមុខនេះ។

កិច្ចប្រជុំខាងលើនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, ឯកឧត្ដម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស, តំណាងអគ្គនាយកដ្ឋានពន្ធនាគារ, តំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន, និងមន្ត្រីជំនាញពាក់ព័ន្ធសរុបចំនួន ៣២ រូប៕






















Powered by Blogger.