កម្ពុជា និងវៀតណាម ឯកភាពពន្លឿនបោះបង្គោលព្រំដែន ឲ្យបានចប់ជាស្ថាពរឲ្យបានឆាប់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានឯកភាពគ្នា ពន្លឿនបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ឲ្យបានចប់ជាស្ថាពរឲ្យបានឆាប់រហ័ស។
ឆន្ទៈនេះបង្ហាញឡើង
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក
ត្រិន កឹមទូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នាឱកាសនោះ
សម្ដេចតេជោ ហ៊ុន សែន
បានលើកឡើងទាក់ទងទៅនឹងការពន្លឿនបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ
ឲ្យបានចប់ជាស្ថាពរ
ឲ្យបានឆាប់រហាស់ដែលភាគីទាំងពីរត្រូវបង្កើតនៅកិច្សតការនៅក្នុងការធ្វើកិច្ចការងារដ៏មានសារៈសំខាន់
នៅតាមបន្ទាត់បង្គោលតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីធានាឲ្យបានព្រំដែនមិត្តភាព
សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
នៅក្នុងឱកាសនោះដែរ
លោក ត្រិន កឹមទូ បានឯកភាពចំពោះការលើកឡើងរបស់សម្តេចតេជោ ទាក់ទងនឹងការជំរុញ
និងការពន្លឿនការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម
ឲ្យបានឆាប់ដែលតាមដែលអាចធ្វើទៅបាន
ដែលជាចំណុចដ៏សំខាន់ក្នុងការពង្រឹងនូវសន្តិភាពស្ថិរភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ
ដោយស្របទៅនឹងគោលដៅនៃប្រទេសទាំងពីរ ដែលមានមិត្តភាពជាប្រពៃណី មានភាពយូរអង្វែង
ជាមួយគ្នានោះ។
សម្ដេចតេជោ
បានចាត់ទុកនៃដំណើរទស្សនកិច្ចជាន់ខ្ពស់នៅពេលនេះ របស់លោក កឹមទូ មកកាន់ប្រទេសកម្ពុជា
គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងវៀតណាម
ហើយទស្សនកិច្ចនេះក៏បានបង្ហាញនូវនិមិត្តរូបនៃការជឿជាក់គ្នារវាងកម្ពុជានិងវៀតណាម។
នៅក្នុងឱកាសនោះ
លោក គឹមទូ បានសម្ដែងការអរគុណ ចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោក
និងប្រតិភូបានជួបសម្ដែងការគួរសមនិងពិភាក្សា។ លោកបានលើកឡើងថា
ទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងប្រទេសទាងពីរ គឺមានភាពស្អិតរមួត និងរឹងមាំ
ហើយកន្លងទៅតាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំបក្ស
និងថ្នាក់ដឹកនាំរដ្ឋនៃប្រទេសទាំងពីរបានបង្ហាញយ៉ាងច្បាស់អំពីការលើកកំពោះនៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។
ជាមួយគ្នានេះផងដែរ
លោកក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម នៅគ្រប់វិស័យ
ជាពិសេសវិស័យការពារជាតិនិងកិច្ចការនៅតាមព្រំដែនតែម្ដង
ដែលបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ
បានសហការគ្នាយ៉ាងល្អនៅក្នុងការទប់ស្កាត់នៅបទល្មើសឆ្លងដែន និងការពង្រឹងនូវសន្តិសុខទៅតាមព្រំដែន
ដែលធ្វើឲ្យព្រំដែនមានសន្តិភាព និងមានការអភិវឌ្ឍជាមួយគ្នា។
លោកក៏បានរំលេចអំពីការសាមគ្គីគ្នាជាពិសេសការសហការគ្នាក្នុងការការពារ
គឺកុំឲ្យមានកម្លាំងអមិត្តណាមួយយកទឹកដីនៃប្រទេសម្ខាង
ដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀត ដែលភាគីទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងការកិច្ចការងារមួយនេះ។
បន្ថែមពីលើនេះ
នៅតាមព្រំដែនក៏ដូចជាការផ្លាស់ប្ដូរទំនិញពាណិជ្ជកម្មជាមួយគ្នាប្រទេសទាំងពីរ
បានធ្វើឲ្យមានកំណើនពាណិជ្ជកម្មលើសពី ១០ពាន់លានដុល្លារអាមេរិក
នៅពេលបច្ចុប្បន្នកម្ពុជានិងវៀតណាម
កំពុងតែមានមហច្ឆិតាក្នុងការសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម
ឲ្យឡើងដល់ ២០ពាន់លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងឱកាសនោះ
សម្ដេចតេជោ បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោក កឹមទូ
ជាពិសេសនៅត្រង់ចំណុចទាក់ទងទៅនឹងការសហការគ្នានៅតាមព្រំដែម
ដែលសម្ដេចជម្រុញបន្ថែមទៀតឲ្យបណ្ដាអាជ្ញាធរនៅតាមព្រំដែនរវាងប្រទេសទាំងពីរ
ដើម្បីធានាឲ្យបាននូវព្រំដែន ដែលមានសន្តិភាពស្ថេរភាព និងការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។
បន្ថែមពីលើនោះ
សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងអំពីការបង្កើនទំហំពាណិជ្ជកម្ម
ពីព្រោះសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ
គឺជាចំណុចស្នូលដ៏សំខាន់នៃទំនាក់ទំនងគ្រប់ទិដ្ឋភាពទំនាក់ទំនងទូទៅ
រវាងកម្ពុជានិងដែលសម្ដេចចង់ឃើញប្រទេសទាំងពីរ សម្រេចបាននូវទំហំពាណិជ្ជកម្មដល់
២០ពាន់លានដុល្លារតាមការគ្រោងទុក។
បន្ថែមពីលើនោះ
សម្ដេចតេជោ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភា ស្ថាប័នរដ្ឋ
និងស្ថាប័នបក្ស ដែលប្រទេសទាំងពីរកំពុងតែពួនជ្រុំជាមួយគ្នានេះ
គឺជាសកម្មភាពដែលត្រូវពង្រីកបន្ថែមទៀត ឲ្យកាន់តែស៊ីជម្រៅនៅក្នុងក្របខណ្ឌ
នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងស្ថាប័ននីតិបញ្ញត្តិ ទាំងស្ថាប័នរដ្ឋ
និងស្ថាប័នគណបក្ស៕







Post a Comment