ត្រីមាសទី១ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ សម្រេចបានទឹកប្រាក់ជិត ១៧លានដុល្លារ កើន១៧%
ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៦ នេះ ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិសម្រេចបានទឹកប្រាក់ជិត ១៧ពាន់លានដុល្លារ កើនឡើង១៧.២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានជាង ១៤ពាន់លានដុល្លារប៉ុណ្ណោះ។
របាយការណ៍បន្ថែមថា រយៈពេល៣ខែដំបូងឆ្នាំនេះ
កម្ពុជាបាននាំចេញមានទឹកប្រាក់ ៨ ០៩៥ ៥៣៥ ០០០ដុល្លារ កើន ១៧.៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥
មានចំនួន ៦ ៨៧៥ ៦៦៥ ០០០ ដុល្លារ។ ចំណែកការនាំចូលវិញមានទឹកប្រាក់ ៨ ៨៣៦ ៥៣៦
០០០ដុល្លារ កើន១៦.៧% បៀបនឹងឆ្នាំ២០២៥ ចំនួន ៧ ៥៧៣ ៤៩៨ ០០០ដុល្លារ។
ដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា
រួមមានប្រទេសចិនមានទឹកប្រាក់ជាង ៥.១៥ពាន់លានដុល្លារ, សហរដ្ឋអាមេរិកជាង
៣.៤៨ពាន់លានដុល្លារ, ប្រទេសវៀតណាមជាង ២.២៦ពាន់លានដុល្លារ,
ប្រទេសជប៉ុនជាង ៧៥០លានដុល្លារ និងប្រទេសថៃជាង ៧៩៦លានដុល្លារ៕


Post a Comment