រុស្ស៊ីប្រគល់សាកសពទាហានចំនួន ១,០០០នាក់ ឱ្យទៅភាគីអ៊ុយក្រែនវិញ
ម៉ូស្គូ៖ នាថ្ងៃព្រហស្បតិ៍ មន្ត្រីផ្លូវការបានឱ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរសាកសពទាហានដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមជាង ១,០០០នាក់ ។
មជ្ឈមណ្ឌលសម្របសម្រួលកិច្ចការផ្លាស់ប្តូរឈ្លើយសឹករបស់អ៊ុយក្រែន
បានបញ្ជាក់នៅលើប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ទីក្រុងកៀវ ទទួលបានសាកសពចំនួន ១,០០០នាក់ ដែលភាគីរុស្ស៊ីអះអាងថាជាកងកម្លាំងយោធារបស់អ៊ុយក្រែន។
ដោយឡែក សារព័ត៌មានរុស្ស៊ី RBC
ដោយផ្អែកលើការបញ្ជាក់ពីសមាជិកសភារុស្ស៊ី លោក សាំសែល សារ៉ាលីយ៉េវ (Shamsail
Saraliyev) បានរាយការណ៍ថា
ភាគីអ៊ុយក្រែនក៏បានប្រគល់សាកសពយោធិនរុស្ស៊ីចំនួន ៤១នាក់ ត្រឡប់ទៅវិញផងដែរ៕ (Reuters)

Post a Comment