ឆ្មាំបដិវត្តន៍អីរ៉ង់ ប្ដេជ្ញាតាមសម្លាប់នាយករដ្ឋមន្ត្រីអីស្រាអែល លោក Netanyahu

តេហេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងតាមសម្លាប់នាយករដ្ឋមន្ត្រីអីស្រាអែល លោក Benjamin Netanyahu ឱ្យទាល់តែបាន ខណៈសង្រ្គាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្ត។

នៅលើគេហទំព័រព័ត៌មានរបស់ខ្លួនមានឈ្មោះថា Sepah News កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានគំរាមដូច្នេះថា «ប្រសិនបើឧក្រិដ្ឋជនសម្លាប់កូនក្មេងម្នាក់នេះ (លោក Netanyahu) នៅមានជីវិត យើងនឹងបន្តតាមប្រមាញ់ និងសម្លាប់រូបគេដោយកម្លាំងពេញទំហឹង»

ការគំរាមតាមសម្លាប់លោក Netanyahu ពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កើតមានឡើងបន្ទាប់ពីមានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើននាំគ្នាចោទសួរថាតើលោក Netanyahu កំពុងស្ថិតនៅទីណា ក្រោយរូបលោកមិនបានបង្ហាញខ្លួនជាច្រើនថ្ងៃមកនេះ៕ (AFP)




 

Powered by Blogger.